អំពីគណៈកម្មាធិការអាហារូបករណ៍

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គ​មហសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បង្កើតឡើងដោយ សេចក្ដីសម្រេចលេខ ៥៨ ស.ស.រ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន រូប(ប្រធាន ១រូប, អនុប្រធានទីមួយ ១រូប, អនុប្រធានអចិន្រ្តែយ៍ ១រូប, សមាជិក ៣រូប) និងត្រូវបានកែសម្រួលសមាសភាព ដោយសេចក្ដីសម្រេចលេខ ៤២ ស.ស.រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ១៣ រូប(ប្រធាន ១រូប, អនុប្រធាន ២រូប, សមាជិក ១០រូប)។

គណៈកម្មាធិការមានតួនាទី និងភារកិច្ច៖

  • អំពាវនាវគ្រឹះស្ថានសិក្សា នៅក្នុងប្រទេស និក្រៅប្រទេស ដើម្បីរកអាហារូបករណ៍

  • គ្រប់គ្រង និងបែងចែកដល់សិស្ស-និស្សិតក្រីក្រនូវអាហារូបករណ៍ ដែលគ្រឹះស្ថានសិក្សានានាផ្តល់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ហ៊ុន ម៉ាណែត

  • ធ្វើការពិនិត្យបណ្តាសិស្ស-និស្សិតអាហារូបករណ៍ដែលគណៈកម្មាធិការបានផ្តល់ជូន

  • ​ធ្វើរបាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

អំពីសមាគម អ.ម.ត

សមាគមសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើត និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤។ 

សមាគមបង្កើតឡើងក្នុងគោលបំណង៖

  • កសាងបណ្ដាញទំនាក់ទំនងរវាងសិស្ស និងនិស្សិត ស្គាល់គ្នា សាមគ្គីគ្នា ចងក្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុង និងបានបញ្ចប់ការសិក្សា ដើម្បីជួយសម្របសម្រួលទំនាក់ទំនងការងាររវាងសិស្ស-និស្សិតអាហារូបករណ៍ និងដើម្បីចូលរួមសកម្មភាពនានាដែលជាប្រយោជន៍និស្សិត និងសង្គមមួយចំនួន។